ព្រះត្រៃបិដក ភាគ ២៧

ក៏​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​កាល​អាត្មាអញ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ហើយ​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ចុះចិត្តស៊ប់​ ​ក្នុង​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្រៅ​។​ ​បើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ ​និង​ខាងក្រៅ​។​ ​បើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​មិន​ញាប់ញ័រ​។​ ​កាល​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​មិន​ញាប់ញ័រ​ហើយ​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ចុះចិត្តស៊ប់​ ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​មានហេតុ​យ៉ាងនេះ​ ​ភិក្ខុ​គង់​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាល​អាត្មាអញ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​មិន​ញាប់ញ័រ​ហើយ​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ចុះចិត្តស៊ប់​ ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៦​]​ ​ម្នាល​អានន្ទ​ ​កាលបើ​ភិក្ខុ​នោះ​ ​នៅ​ដោយ​វិហារធម៌​ ​គឺ​សមថវិបស្សនា​នេះ​ ​ចិត្ត​ក៏​បង្អោន​ទៅ​ ​ដើម្បី​ចង្ក្រម​។​ ​ភិក្ខុ​នោះ​ចង្ក្រម​ ​ដោយ​គិត​ដូច្នេះ​ថា​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​ ​អភិជ្ឈា​ ​និង​ទោស​មនស្ស​ ​នឹង​មិន​ជាប់​តាម​អាត្មាអញ​ ​ដែល​កំពុង​ចង្ក្រម​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636847439107426627
ទៅកាន់ទំព័រ៖