ព្រះត្រៃបិដក ភាគ ២៧

ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ភិក្ខុ​នោះ​ ​កំពុង​នៅ​ដោយ​វិហារធម៌​ ​គឺ​សមថវិបស្សនា​នេះ​ ​ចិត្ត​ក៏​បង្អោន​ទៅ​ដើម្បី​កិរិយា​ឈរ​។​ ​ភិក្ខុ​នោះ​ ​ឈរ​ដោយ​គិតថា​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​គឺ​ ​អភិជ្ឈា​ ​និង​ទោស​មនស្ស​ ​នឹង​មិន​ជាប់​តាម​អាត្មាអញ​ ​ដែល​កំពុង​ឈរ​យ៉ាងនេះ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ភិក្ខុ​នោះ​ ​កំពុង​នៅ​ដោយ​វិហារធម៌​ ​គឺ​សមថវិបស្សនា​នេះ​ ​ចិត្ត​ក៏​បង្អោន​ទៅ​ដើម្បី​អង្គុយ​។​ ​ភិក្ខុ​នោះ​ ​ក៏​អង្គុយ​ ​ដោយ​គិតថា​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​គឺ​ ​អភិជ្ឈា​ ​និង​ទោស​មនស្ស​ ​នឹង​មិន​ជាប់​តាម​អាត្មាអញ​ ​ដែល​កំពុង​អង្គុយ​នៅ​ ​យ៉ាងនេះ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ភិក្ខុ​នោះ​ ​នៅ​ដោយ​វិហារធម៌​ ​គឺ​សមថវិបស្សនា​នេះ​ ​ចិត្ត​ក៏​បង្អោន​ទៅ​ដើម្បី​ដេក​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​ដោយ​គិតថា​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​គឺ​ ​អភិជ្ឈា​ ​និង​ទោស​មនស្ស​ ​នឹង​មិន​ជាប់​តាម​អាត្មាអញ​ ​ដែល​កំពុង​ដេក​ ​យ៉ាងនេះ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​នូវ​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ភិក្ខុ​នោះ​ ​កំពុង​នៅ​ដោយ​វិហារធម៌​ ​គឺ​សមថវិបស្សនា​នេះ​ ​ចិត្ត​ក៏​បង្អោន​ទៅ​ ​ដើម្បី​និយាយ​។​ ​ភិក្ខុ​នោះ​ ​គិតថា​ ​កថា​ណា​ថោកទាប​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636847439335559676
ទៅកាន់ទំព័រ៖