ព្រះត្រៃបិដក ភាគ ២៧
នានត្តកថា (និយាយពីមនុស្សផ្សេងៗគ្នា) លោកក្ខាយិកា (និយាយពីព្រហ្មកសាងលោក) សមុទ្ទក្ខាយិកា (និយាយពីព្រហ្មកសាងសមុទ្រ) និយាយអំពីភពតូច និងភពធំ ថា ដូច្នោះខ្លះ ដូច្នេះខ្លះ អាត្មាអញ មិននិយាយនូវកថា មានសភាពយ៉ាងនោះឡើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កថាណាផូរផង់ ជាទីសប្បាយ ដល់ការពិចារណា តាមដំណើរចិត្តប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន គឺអប្បិច្ឆកថា (និយាយពីសេចក្តីប្រាថ្នាតិច) សន្តុដ្ឋិកថា (និយាយពីសេចក្តីសន្តោស) បវិវេកកថា (និយាយពីសេចក្តីស្ងប់ស្ងាត់) អសំសគ្គកថា (និយាយពីការមិនជាប់ជំពាក់) វីរិយារម្ភកថា (និយាយពីការប្រារព្ធព្យាយាម) សីលកថា (និយាពីសីល) សមាធិកថា (និយាយពីសមាធិ) បញ្ញាកថា (និយាយពីប្រាជ្ញា) វិមុត្តិកថា (និយាយពីការរួចចាកកិលេស) វិមុត្តិញ្ញាណទស្សនកថា (និយាយពីការឃើញដោយបញ្ញា ចំពោះកិរិយារួចចាកកិលេស) អាត្មាអញ នឹងនិយាយតែកថា មានសភាពយ៉ាងនោះឯង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ
ID: 636847439754643646
ទៅកាន់ទំព័រ៖