ព្រះត្រៃបិដក ភាគ ២៧

 [​១៧​]​ ​ម្នាល​អានន្ទ​ ​កាមគុណ​នេះ​ ​មាន៥ប្រការ​ ​កាមគុណ​ ​៥ប្រការ​ ​គឺ​អ្វីខ្លះ​ ​រូប​ទាំងឡាយ​ ​ដែល​បុគ្គល​ដឹង​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរឲ្យ​កើតតម្រេក១​ ​សំឡេង​ទាំងឡាយ​ ​ដែល​បុគ្គល​ដឹង​ដោយ​ត្រចៀក​.​.​.​១​ ​ក្លិន​ទាំងឡាយ​ ​ដែល​បុគ្គល​ដឹង​ដោយ​ច្រមុះ​.​.​.​១​ ​រស​ទាំងឡាយ​ ​ដែល​បុគ្គល​ដឹង​ដោយ​អណ្តាត​.​.​.​១​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​បុគ្គល​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរឲ្យ​កើតតម្រេក១​ ​ម្នាល​អានន្ទ​ ​កាមគុណ៥ប្រការ​នេះឯង​។​ ​ភិក្ខុ​ត្រូវ​ពិចារណា​ចិត្ត​របស់​ខ្លួន​ ​ឲ្យ​រឿយ​ៗ​ថា​ ​បណ្តា​កាមគុណ​ ​ទាំង៥នេះ​ ​សេចក្តី​ជ្រួលច្រាល់​ចិត្ត​ ​នៃ​អាត្មាអញ​ ​កើតឡើង​ ​ក្នុង​ហេតុ​ជាទី​កើត​នៃ​កិលេស​ ​ចំពោះ​កាមគុណ​ណាមួយ​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​អានន្ទ​ ​បើ​ភិក្ខុ​ពិចារណា​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​បណ្តា​កាមគុណ​ ​ទាំង៥នេះ​ ​សេចក្តី​ជ្រួលច្រាល់​នៃ​ចិត្ត​របស់​អាត្មាអញ​ ​កើតឡើង​ ​ក្នុង​ហេតុ​ជាទី​កើត​នៃ​កិលេស​ ​ចំពោះ​កាមគុណ​ណាមួយ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​មានហេតុ​យ៉ាងនេះ​ ​ភិក្ខុ​គង់​ដឹង​យ៉ាងនេះ​ថា​ ​តម្រេក​ណា​ ​ដែល​កើត​ក្នុង​កាមគុណ​ ​ទាំង៥នេះ​ ​តម្រេក​នោះ​ ​អាត្មាអញ​ ​មិនទាន់​លះបង់​បានទេ​។​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636847440229330797
ទៅកាន់ទំព័រ៖