ព្រះត្រៃបិដក ភាគ ២៧
ជាទីសប្បាយ ដល់កិរិយាពិចារណាដោយចិត្ត ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន កថានោះ គឺ អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា ម្នាលអានន្ទ សាវ័កគួរតែស្តាប់នូវកថា មានសភាពយ៉ាងនោះ ទើបឈ្មោះថា មិនហៅរក តែគួរដើរតាមសាស្តា។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ឧបទ្រពអាចារ្យ ក៏មាន កាលបើមានហេតុយ៉ាងនេះ ឧបទ្រពកូនសិស្ស ក៏មាន កាលបើមានហេតុយ៉ាងនេះ ឧបទ្រពព្រហ្មចារ្យ ក៏មាន។
[២០] ម្នាលអានន្ទ ឧបទ្រពអាចារ្យ តើដូចម្តេច។ ម្នាលអានន្ទ សាស្តាខ្លះ ក្នុងលោកនេះ នៅអាស្រ័យ នឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ កាលដែលសាស្តានោះ ចៀសចេញចាកពួកគណៈដូច្នោះ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី
ID: 636847441013465646
ទៅកាន់ទំព័រ៖