ព្រះត្រៃបិដក ភាគ ២៧

អ្នកជនបទ​ក្តី​ ​ក៏​ប្រព្រឹត្ត​តាម​ ​(​បែបផែន​នោះ​)​។​ ​កាលបើ​ព្រាហ្មណ៍​ ​និង​គហបតី​ក្តី​ ​អ្នក​និគម​ក្តី​ ​អ្នកជនបទ​ក្តី​ ​ប្រព្រឹត្ត​តាម​ដូច្នោះ​ហើយ​ ​សាស្តា​នោះ​ ​ប្រាថ្នា​នូវ​តណ្ហា​ ​ជា​ធម្មជាតិ​ជ្រុលជ្រប់​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ក៏​ត្រឡប់​មកកាន់​សេចក្តី​ល្មោភ​វិញ​។​ ​ម្នាល​អានន្ទ​ ​នេះ​តថាគត​ហៅថា​ ​ឧបទ្រព​អាចារ្យ​ ​ព្រោះ​ឧបទ្រព​ ​គឺ​កិលេស​ ​កើត​ក្នុង​អាចារ្យ​។​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ជា​គ្រឿង​សៅហ្មង​ ​ជា​ធម៌​នាំឲ្យកើត​ក្នុង​ភព​ថ្មីទៀត​ ​ប្រព្រឹត្តទៅ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​ឲ្យផល​ជា​ទុក្ខ​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​និង​មរណៈ​ ​តទៅមុខ​ ​ក៏​សម្លាប់​នូវ​សាស្តា​នោះ​។​ ​ម្នាល​អានន្ទ​ ​យ៉ាងនេះ​ឯង​ ​ជា​ឧបទ្រព​អាចារ្យ​។​
 [​២១​]​ ​ម្នាល​អានន្ទ​ ​ចុះ​ ​ឧបទ្រព​សិស្ស​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​សាវ័ក​របស់​សាស្តា​នោះ​ឯង​ ​កាល​ចំរើន​វិវេក​ ​យក​តម្រាប់​សាស្តា​នោះ​ ​ក៏​អាស្រ័យ​នៅនឹង​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ញកភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ដងព្រៃ​ ​ទីវាល​ ​គំនរចំបើង​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ក្តី​ ​អ្នក​និគម​ក្តី​ ​អ្នកជនបទ​ក្តី​ ​ក៏​ប្រព្រឹត្ត​តាម​សាវ័ក​ ​ដែល​ចេញ​ចាក​ពួក​ដូច្នោះ​។​ ​សាវ័ក​នោះ​ ​ប្រាថ្នា​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636847441260629783
ទៅកាន់ទំព័រ៖