ព្រះត្រៃបិដក ភាគ ២៧

ធម្មជាត​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ពួក​សាវ័ក​ ​របស់​សាស្តា​នោះ​ ​ខំប្រឹង​ស្តាប់​ ​ផ្ទៀងត្រចៀក​ស្តាប់​ ​ញ៉ាំង​ចិត្ត​ ​ដែល​ត្រេច​ទៅ​ ​ក្នុង​ទី​ដទៃ​ ​ឲ្យ​តាំងនៅ​នឹង​ ​ទាំង​មិន​លះបង់​ ​លែង​ប្រព្រឹត្ត​តាម​សាសនា​ ​របស់​សាស្តា​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ពួក​សាវ័ក​ ​រាប់អាន​សាស្តា​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ជា​មិត្ត​ ​មិនរាប់​អាន​ដោយ​សេចក្តី​ប្រតិបត្តិ​ ​ជា​អ្នកមាន​ពៀរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គួរ​រាប់អាន​តថាគត​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ជា​មិត្ត​ចុះ​ ​កុំ​រាប់អាន​តថាគត​ដោយ​សេចក្តី​ប្រតិបត្តិ​ ​ជា​អ្នកមាន​ពៀរ​ឡើយ​ ​ការប្រតិបត្តិ​ជា​មិត្ត​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ដល់​អ្នក​ទាំងឡាយ​ ​អស់​កាល​ជា​អង្វែង​ទៅ​។​ ​ម្នាល​អានន្ទ​ ​ស្មូនឆ្នាំង​ ​កាន់​ភាជន៍​ទទឹក​មិនទាន់​ស្ងួត​ ​(​ថ្នម​មិន​ឲ្យ​បែក​)​ ​យ៉ាងណា​ ​តថាគត​ ​មិន​បៀតបៀន​អ្នក​ទាំងឡាយ​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636847442552803692
ទៅកាន់ទំព័រ៖