ព្រះត្រៃបិដក ភាគ ២៧
ក៏អង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា អន្តរាកថានេះ កើតឡើងដូច្នេះថា អស្ចារ្យណាស់ អាវុសោ ចំឡែកណាស់ អាវុសោ ត្រង់ដែលព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រះតថាគត ទ្រង់ជ្រាប នូវព្រះអតីតពុទ្ធទាំងឡាយ ដែលបរិនិព្វានហើយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញ៉ាំងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់ នូវទុក្ខទាំងពួងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ... មានព្រះនាមយ៉ាងនេះខ្លះ... មានព្រះគោត្រយ៉ាងនេះខ្លះ... មានសីលយ៉ាងនេះខ្លះ... មានធម៌យ៉ាងនេះខ្លះ... មានប្រាជ្ញាយ៉ាងនេះខ្លះ មានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងឡាយ និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏និយាយនឹងខ្ញុំព្រះអង្គទាំងឡាយ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ មានសេចក្តីអស្ចារ្យ ទាំងប្រកបដោយធម៌ ដ៏អស្ចារ្យមែន ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលចំឡែក
ID: 636847443598923526
ទៅកាន់ទំព័រ៖