ព្រះត្រៃបិដក ភាគ ២៧

 [​២៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​ពោធិសត្វ​ ​ឋិតនៅ​ក្នុង​ពួក​ទេវតា​ជាន់​តុសិត​ ​តែង​មានសតិ​សម្បជញ្ញៈ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពោធិសត្វ​ឋិតនៅ​ក្នុង​ពួក​ទេវតា​ជាន់​តុសិត​ ​តែង​មានសតិ​សម្បជញ្ញៈ​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៣០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​ពោធិសត្វ​ ​ឋិតនៅ​ក្នុង​ពួក​ទេវតា​ជាន់​តុសិត​ ​ដរាបដល់​អស់អាយុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពោធិសត្វ​ឋិតនៅ​ក្នុង​ពួក​ទេវតា​ជាន់​តុសិត​ ​ដរាបដល់​អស់​ព្រះជន្មាយុ​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636847444175716517
ទៅកាន់ទំព័រ៖