ព្រះត្រៃបិដក ភាគ ២៧
[៣១] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត ចុះមកកាន់ផ្ទៃនៃមាតា តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វច្យុតចាកពួកទេវតាជាន់តុសិត ទ្រង់ចុះមកកាន់ផ្ទៃព្រះមាតា តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ។បេ។
[៣២] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត ចុះមកកាន់ផ្ទៃនៃមាតា កាលនោះ ពន្លឺដ៏លើសលុបហួសប្រមាណ កើតប្រាកដក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងសមណព្រាហ្មណ៍ និងពួកសត្វ គឺទេវតា និងមនុស្សដ៏សេស ជាពន្លឺ កន្លងនូវទេវានុភាព របស់ទេវតាទាំងឡាយ ទាំងចន្លោះនៃលោកណា ដែលបើកជានិច្ច មិនមានទីតម្កល់នៅខាងក្រោម មានតែងងឹត ប្រកបដោយងងឹត និងអព្ទ ព្រះចន្ទ្រ និងព្រះអាទិត្យនេះ មានឫទ្ធិច្រើនយ៉ាងនេះ
ID: 636847444470433374
ទៅកាន់ទំព័រ៖