ព្រះត្រៃបិដក ភាគ ២៧
មានអានុភាពច្រើនយ៉ាងនេះ មិនបានចាំងទៅក្នុងទីណា ពន្លឺដ៏លើសលុប ហួសប្រមាណ កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដ ក្នុងទីនោះ មួយទៀត ពួកសត្វណា ដែលកើតក្នុងទីនោះ ពួកសត្វនោះ ក៏ស្គាល់គ្នាច្បាស់ទៅវិញទៅមក ដោយពន្លឺនោះថា យីអើ ពួកសត្វដទៃមានមកកើតក្នុងទីនេះដែរតើ មួយទៀត លោកធាតុទាំងមួយម៉ឺននេះ ក៏រំភើប ញាប់ញ័រ រន្ធត់ ឯពន្លឺដ៏លើសលុប ហួសប្រមាណ កន្លងបង់នូវទេវានុភាព របស់ទេវតា ក៏កើតប្រាកដក្នុងលោក បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។
[៣៣] បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃព្រះមាតា មានទេវបុត្រ៤អង្គ ចូលមករក្សាពោធិសត្វនោះ ក្នុងទិសទាំង៤
ID: 636847444742738949
ទៅកាន់ទំព័រ៖