ព្រះត្រៃបិដក ភាគ ២៧

 [​៣៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលដែល​ពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​មាតា​ ​មាតា​នៃ​ពោធិសត្វ​ ​មិនកើត​ចំណង់​ ​ដែល​ប្រកបដោយ​កាមគុណ​ ​ក្នុង​បុរស​ទាំងឡាយ​ឡើយ​ ​ទាំង​បុរស​ណាមួយ​ ​ដែល​មានចិត្ត​ត្រេក​ ​ក៏​មិន​គប្បី​ប្រព្រឹត្ត​កន្លង​មាតា​ពោធិសត្វ​បានទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៣៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលដែល​ពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​មាតា​ ​មាតា​នៃ​ពោធិសត្វ​ ​ជា​ស្ត្រី​បាន​នូវ​កាមគុណ​ ​ទាំង៥ប្រការ​ ​ឆ្អែត​ស្កប់ស្កល់​ ​មូល​មិត្ត​ ​ដោយ​កាមគុណ​ ​ទាំង៥ប្រការ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636847445267968990
ទៅកាន់ទំព័រ៖