ព្រះត្រៃបិដក ភាគ ២៧
[៣៧] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ ឥតមានអាពាធណាមួយកើតឡើងទេ មាតាពោធិសត្វជាស្ត្រីមានសេចក្តីសុខ ឥតមានលំបាកកាយ មាតាពោធិសត្វ រមែងឃើញពោធិសត្វសព្វអវយវៈតូចធំ មានឥន្ទ្រិយមិនសៅហ្មង ហាក់ដូចជាឋិតនៅខាងក្រៅផ្ទៃ។ ម្នាលអានន្ទ ដូចកែវមណី និងកែវពៃទូរ្យដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលគេច្នៃហើយដោយល្អ។ បុគ្គលយកសូត្រ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី សូត្រដែលមានពណ៌លឿងទុំក្តី ទៅដោតក្នុងកែវនោះ។ បុរសដែលមានចក្ខុ យកមកដាក់ក្នុងដៃហើយ ពិចារណាស្គាល់ច្បាស់ នូវកែវនោះថា នេះជាកែវមណី ជាកែវពៃទូរ្យដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលគេច្នៃដោយប្រពៃ។
ID: 636847445509482804
ទៅកាន់ទំព័រ៖