ព្រះត្រៃបិដក ភាគ ២៧
បុគ្គលយកសូត្រ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី សូត្រដែលមានពណ៌លឿងទុំក្តី ទៅដោតក្នុងកែវនោះ យ៉ាងណា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ មិនដែលមានអាពាធណាមួយកើតឡើងទេ មាតាពោធិសត្វ ជាស្ត្រីមានសេចក្តីសុខ ឥតមានលំបាកកាយ មាតាពោធិសត្វ រមែងឃើញពោធិសត្វសព្វអវយវៈតូចធំ មានឥន្ទ្រិយមិនសៅហ្មង ហាក់ដូចជាឋិតនៅខាងក្រៅផ្ទៃ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។
[៣៨] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលពោធិសត្វប្រសូតហើយ បាន៧ថ្ងៃ មាតាពោធិសត្វ រមែងធ្វើមរណកាល ទៅកើតក្នុងពួកទេវតាជាន់តុសិត។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។
ID: 636847445771367783
ទៅកាន់ទំព័រ៖