ព្រះត្រៃបិដក ភាគ ២៧

 [​៤១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលដែល​ពោធិសត្វ​ ​ចេញ​ចាក​ផ្ទៃ​មាតា​ ​ពួក​ទេវតា​ទទួល​មុន​ ​ទើប​ពួក​មនុស្ស​ទទួល​ក្រោយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៤២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលដែល​ពោធិសត្វ​ ​ចេញ​ចាក​ផ្ទៃ​មាតា​ ​ពោធិសត្វ​មិនទាន់​ដល់​ផែនដី​នៅឡើយ​ ​ទេវបុត្រ៤អង្គ​ ​ទទួល​ពោធិសត្វ​នោះ​ ​មក​តម្កល់ទុក​ ​នៅ​ទី​ចំពោះ​ព្រះ​ភក្ត្រ​មាតា​ ​ហើយ​ពោល​ថា​ ​សូម​ព្រះនាង​ទេវី​ ​មាន​ព្រះទ័យ​រីករាយ​ចុះ​ ​ព្រះរាជបុត្រ​ ​មាន​ស័ក្តិធំ​របស់​ព្រះនាង​ ​កើត​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636847446830548365
ទៅកាន់ទំព័រ៖