ព្រះត្រៃបិដក ភាគ ២៧

 [​៤៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលដែល​ពោធិសត្វ​ ​ចេញ​ចាក​ផ្ទៃ​ព្រះមាតា​ ​ក៏​ចេញ​មក​ស្អាតបាត​ ​មិន​ប្រឡាក់​ដោយ​ទឹករំអិល​ ​មិន​ប្រឡាក់​ដោយ​ស្លេស្ម​ ​មិន​ប្រឡាក់​ដោយ​ឈាម​ ​មិន​ប្រឡាក់​ដោយ​ខ្ទុះ​ ​មិន​ប្រឡាក់​ដោយ​វត្ថុ​មិន​ស្អាត​ ​ណាមួយ​ឡើយ​ ​ជា​ឱរស​បរិសុទ្ធ​ ​ស្អាត​វិសេស​។​ ​ម្នាល​អានន្ទ​ ​ដូច​កែវមណី​ ​ដែលគេ​ដាក់​លើ​កាសិ​ក​ពស្ត្រ​ ​កែវមណី​មិនបាន​ប្រឡាក់​កាសិ​ក​ពស្ត្រ​ ​ទាំង​កាសិ​ក​ពស្ត្រ​ ​ក៏​មិន​ប្រឡាក់​កែវមណី​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​ហេតុ​វត្ថុ​ទាំងពីរ​នោះ​ ​ជា​របស់​ស្អាត​ដូចគ្នា​ ​សេចក្តី​នេះ​ ​យ៉ាងណា​ ​ម្នាល​អានន្ទ​ ​កាលដែល​ពោធិសត្វ​ ​ចេញ​ចាក​ផ្ទៃ​មាតា​ ​ក៏​ចេញ​មក​ស្អាត​វិសេស​ ​មិន​ប្រឡាក់​ដោយ​ទឹករំអិល​ ​មិន​ប្រឡាក់​ដោយ​ស្លេស្ម​។​បេ​។​ ​មិន​ប្រឡាក់​ដោយ​វត្ថុ​មិន​ស្អាត​ ​ណាមួយ​ឡើយ​ ​ជា​ឱរស​បរិសុទ្ធ​ ​ស្អាត​វិសេស​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636847447054641182
ទៅកាន់ទំព័រ៖