ព្រះត្រៃបិដក ភាគ ២៧
មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ ក្នុងទីឱកាសណា ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដឡើង ក្នុងទីឱកាសទាំងនោះ ពួកសត្វដែលកើតក្នុងទីនោះ ក៏ស្គាល់គ្នាទៅវិញទៅមក ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ លោកធាតុទាំង ១ម៉ឺននេះ ក៏កក្រើក រំពើក ញាប់ញ័រ ឯពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក ជាពន្លឺ កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។
[៤៧] ព្រះមានព្រះភាគ 【ទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកចូរចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះតថាគត ក្នុងសាសនានេះចុះ។ ម្នាលអានន្ទ តថាគត មានវេទនាកើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ សញ្ញា... វិតក្កៈ កើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ក្នុងលោកនេះ។
ID: 636847447858627167
ទៅកាន់ទំព័រ៖