ព្រះត្រៃបិដក ភាគ ២៧

ម្នាល​អានន្ទ​ ​ចូរ​អ្នក​ចំណាំទុក​នូវ​ហេតុនេះ​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះ​តថាគត​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះមានព្រះភាគ​ ​មាន​វេទនា​កើត​ប្រាកដ​ ​តាំងនៅ​ប្រាកដ​ ​ដល់​នូវ​កិរិយា​អស់​ទៅ​ប្រាកដ​ ​ដោយហេតុ​ណា​។​ ​សញ្ញា​.​.​.​ ​វិតក្កៈ​ ​កើត​ប្រាកដ​ ​តាំងនៅ​ប្រាកដ​ ​ដល់​នូវ​កិរិយា​អស់​ទៅ​ប្រាកដ​ ​ដោយហេតុ​ណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​។​ ​ព្រះ​សាស្តា​ ​ទ្រង់​ពេញ​ព្រះ​ហ្ឫទ័យ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះ​អានន្ទ​មាន​អាយុ​។​

​ចប់​ ​អ​ច្ឆ​រិយព្ភូ​ត​ធម្ម​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636847448096760788
ទៅកាន់ទំព័រ៖