ព្រះត្រៃបិដក ភាគ ២៧
[៥០] ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានកាមវិតក្កៈ កើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានកាមវិតក្កៈ កើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានព្យាបាទវិតក្កៈ... មិនដែលមានវិហឹសាវិតក្កៈ កើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានវិហឹសាវិតក្កៈ កើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។
[៥១] ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនធ្លាប់ត្រេកអរ នឹងគហបតីចីវរទេ។ ព្រះពក្កុលៈមានអាយុ មិនធ្លាប់ត្រេកអរនឹងគហបតីចីវរ អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ
ID: 636847448922708029
ទៅកាន់ទំព័រ៖