ព្រះត្រៃបិដក ភាគ ២៧

អាត្មា​មិនធ្លាប់​កាត់​ចីវរ​ ​ដោយ​កាំបិត​ទេ​.​.​.​ ​អាត្មា​មិនធ្លាប់​ដេរ​ចីវរ​ ​ដោយ​ម្ជុល​ទេ​.​.​.​ ​មិនធ្លាប់​ជ្រលក់ចីវរ​ ​ដោយ​គ្រឿង​ជ្រលក់​ទេ​.​.​ ​មិនធ្លាប់​ដេរ​ចីវរ​ ​លើ​ឈើ​ស្នឹង​ទេ​.​.​ ​មិនធ្លាប់​ចាត់ចែង​ចីវរ​កម្ម​ ​របស់​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ទេ​.​.​.​មិនធ្លាប់​ត្រេកអរ​ ​នឹង​ការ​និមន្តន៍​ទេ​.​.​.​ ​មិនធ្លាប់​មានគំនិត​កើតឡើង​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​បុគ្គល​ណាមួយ​ ​គប្បី​មក​និមន្ត​អញ​ទេ​។​បេ​។​ ​អាត្មា​ ​មិនដែល​អង្គុយ​ ​ក្នុង​ចន្លោះផ្ទះ​ទេ​.​.​.​ ​មិនដែល​ឆាន់​ ​ក្នុង​ចន្លោះផ្ទះ​ទេ​.​.​.​ ​មិនដែល​កាន់​យក​និមិត្ត​ ​របស់​មាតុគ្រាម​ ​ដោយ​អនុព្យញ្ជនៈ​ទេ​.​.​.​ ​មិនដែល​សំដែងធម៌​ ​ដល់​មាតុគ្រាម​ ​ដោយហោចទៅ​ ​សូម្បី​ត្រឹមតែ​គាថា​ ​៤បទ​ ​ទេ​.​.​.​ ​មិនដែល​ចូល​ទៅកាន់​សំណាក់​ភិក្ខុនី​ទេ​.​.​.​ ​មិនដែល​សំដែងធម៌​ ​ដល់​ភិក្ខុនី​ទេ​.​.​.​ ​មិនដែល​សំដែងធម៌​ ​ដល់​សិក្ខមានា​ទេ​.​.​.​ ​មិនដែល​សំដែងធម៌​ ​ដល់​សាមណេរី​ទេ​.​.​.​ ​មិនដែល​បំបួស​ទេ​.​.​.​ ​មិនដែល​ឲ្យ​ឧបសម្បទា​ទេ​.​.​.​ ​មិនដែល​ឲ្យ​និស្ស័យ​ទេ​.​.​.​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636847449185453057
ទៅកាន់ទំព័រ៖