ព្រះត្រៃបិដក ភាគ ២៧

មិនដែល​ឲ្យ​សាមណេរ​បម្រើ​ទេ​.​.​.​ ​មិនដែល​ស្រប់​កាយ​ ​ក្នុង​ផ្ទះ​សម្រាប់​កម្តៅ​កាយ​ទេ​.​.​.​ ​មិនដែល​ស្រប់​កាយ​ ​ដោយ​គ្រឿង​លំអិត​ទេ​.​.​.​ ​មិនដែល​ត្រេកអរ​ ​នូវ​ការ​គក់ច្របាច់​ខ្លួន​ ​របស់​សព្រហ្មចារី​បុគ្គល​ទេ​.​.​.​ ​មិនដែល​មាន​អាពាធ​កើតឡើង​ ​ដោយហោចទៅ​ ​សូម្បីតែ​ដំណួច​ពិស​ទេ​.​.​.​ ​មិន​ដែល​ថែ​រ​រក្សា​ថ្នាំ​ទុក​ ​ដោយហោចទៅ​ ​សូម្បីតែ​ចំណិត​ផ្លែ​ស្រម៉​ទេ​.​.​.​ ​មិនដែល​ផ្អែក​បង្អែក​ទេ​.​.​.​ ​មិនដែល​ដេក​ទេ​។​ ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​មិនដែល​ដេក​ ​អស់៨០វស្សា​ហើយ​ ​ដោយហេតុ​ណា​ ​យើង​ខ្ញុំ​ចំា​ទុក​ ​នូវ​ហេតុនេះ​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះ​ពក្កុ​លៈ​មាន​អាយុ​។​
 [​៥២​]​ ​ម្នាល​អាវុសោ​ ​អាត្មា​បួស​ ​៨០វស្សា​ហើយ​ ​អាត្មា​មិនដែល​ចូលវស្សា​ ​ក្នុង​ទីសេនាសនៈ​ ​ក្នុង​ស្រុក​ទេ​។​ ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​មិនដែល​ចូលវស្សា​ ​ក្នុង​ទីសេនាសនៈ​ ​ក្នុង​ស្រុក​ ​អស់៨០វស្សា​ហើយ​ ​ដោយហេតុ​ណា​ ​យើង​ខ្ញុំ​ចំា​ទុក​ ​នូវ​ហេតុនេះ​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះ​ពក្កុ​លៈ​មាន​អាយុ​។​ ​ម្នាល​អាវុសោ​ ​អាត្មា​ ​ប្រកបដោយ​កិលេស​ ​ឆាន់​បិណ្ឌបាត​ ​របស់​អ្នក​ដែន​ ​តែ៧ថ្ងៃ​ ​លុះដល់​ថ្ងៃទី៨​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636847449428456956
ទៅកាន់ទំព័រ៖