ព្រះត្រៃបិដក ភាគ ២៧

អរហត្តផល​ ​ក៏​កើតឡើង​។​ ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​ប្រកបដោយ​កិលេស​ ​ឆាន់​បិណ្ឌបាត​ ​របស់​អ្នក​ដែន​ ​តែ៧ថ្ងៃ​ ​លុះ​ដក់​ថ្ងៃទី៨​ ​អរហត្តផល​ ​ក៏​កើតឡើង​ ​ដោយហេតុ​ណា​ ​យើង​ខ្ញុំ​ចំា​ទុក​ ​នូវ​ហេតុនេះ​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះ​ពក្កុ​លៈ​មាន​អាយុ​។​
 [​៥៣​]​ ​បពិត្រ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​ខ្ញុំ​គប្បី​បាន​នូវ​បព្វជ្ជា​ ​គប្បី​បាន​នូវ​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​អ​ចេ​លក​ស្សប​ ​ក៏បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​លុះ​ព្រះ​កស្សប​មាន​អាយុ​ ​បាន​ឧបសម្បទា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កម្តៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​ ​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ចំពោះខ្លួន​ឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​រមែង​ដឹង​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​ ​១រូប​ ​ដែរ​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636847449663090377
ទៅកាន់ទំព័រ៖