ព្រះត្រៃបិដក ភាគ ២៧
សំឡាញ់ដែលឈរទៀបជើងភ្នំនោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ពិតដូច្នោះមែនហើយ ខ្ញុំជាបុគ្គលត្រូវភ្នំធំនេះបិទបាំង បានជាមិនឃើញ នូវរបស់ដែលគួរឃើញ។ ម្នាលអគ្គិវេស្សនៈ រឿងនេះមានឧបមា ដូចម្តេចមិញ មានឧបមេយ្យដូចជា ជយសេនរាជកុមារ ត្រូវគំនរអវិជ្ជា ដ៏ធំវិសេស ក្រៃលែងជាងភ្នំនោះទៅទៀត គ្របសង្កត់ ដោតក្រង ចាក់ស្រែះ រួបរឹតហើយ។ ជយសេនរាជកុមារ ដែលកំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម តើនឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាត ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីឃើញ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ ដូចម្តេចបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើអ្នកបំភ្លឺសេចក្តីឧបមា ទាំង២នេះ ដល់ជយសេនរាជកុមារនោះ ក៏ជាការអស្ចារ្យគ្រាន់បើរបស់អ្នកដែរ ជយសេនរាជកុមារ
ID: 636847452549635478
ទៅកាន់ទំព័រ៖