ព្រះត្រៃបិដក ភាគ ២៧
ដំរីព្រៃ ក៏ទៅនៅក្នុងទីវាល។ ម្នាលអគ្គិវេស្សនៈ ទោះបីដូច្នោះ ដំរីព្រៃ ក៏នៅតែមានចិត្តជាប់ជំពាក់ ក្នុងព្រៃដំរីដដែល។ ហ្មដំរី ក៏បានក្រាបបង្គំទូលដំណើរនោះ ចំពោះក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយថា បពិត្រព្រះសម្មតិទេព ដំរីព្រៃចេញទៅនៅក្នុងទីវាលហើយ។ ក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់នឹងហ្មដំរីនោះថា ម្នាលហ្មដំរីមានចិត្តស្មោះស្មើ ចូរអ្នកមកអាយ ចូរអ្នកទូន្មានដំរីព្រៃ ចូរអ្នកទៅញាំញី នូវសណ្តាប់ធ្នាប់ របស់ពួកដំរីព្រៃផង ញាំញីនូវតម្រិះ ក្នុងការស្ទុះទៅ របស់ពួកដំរីព្រៃផង ញាំញីនូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ធ្វើឲ្យកាន់យកសណ្តាប់ធ្នាប់ ដែលជាទីត្រេកអរ របស់មនុស្សផង។ ម្នាលអគ្គិវេស្សនៈ ហ្មដំរី ក៏ទទួលព្រះបន្ទូល របស់ក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយថា ព្រះករុណាថ្លៃវិសេស ហើយជីកដាំសសរយ៉ាងធំ ក្នុងផែនដី
ID: 636847453032523097
ទៅកាន់ទំព័រ៖