ព្រះត្រៃបិដក ភាគ ២៧

ចងក្រៀក​ក​ដំរីព្រៃ​ ​ដើម្បីនឹង​ញាំញី​ ​នូវ​ទម្លាប់​របស់​ពួក​ដំរីព្រៃ​ផង​ ​ដើម្បី​ញាំញី​នូវ​តម្រិះ​ ​ក្នុង​ការ​ស្ទុះ​ទៅ​ ​របស់​ពួក​ដំរីព្រៃ​ផង​ ​ដើម្បី​ញាំញី​ ​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​សេចក្តី​នឿយហត់​ ​សេចក្តី​ក្តៅក្រហាយ​ ​របស់​ពួក​ដំរីព្រៃ​ផង​ ​ដើម្បី​ញ៉ាំង​ដំរីព្រៃ​ ​ឲ្យ​ត្រេកអរ​ ​ចំពោះ​ស្រុក​ផង​ ​ដើម្បីឲ្យ​កាន់​យក​សណ្តាប់​ធ្នាប់​ ​ដែល​ជាទី​ត្រេកអរ​ ​របស់​មនុស្ស​ផង​។​ ​ទ្រ​ម័ក​ដំរី​ ​រមែង​ចរចា​ ​ដោយ​វាចា​ ​ដែល​ឥត​ទោស​ ​នាំឲ្យ​សុខ​ដល់​ត្រចៀក​ ​ជាទីស្រឡាញ់​ ​គួរ​ទុក​ក្នុង​ហឫទ័យ​ ​ជា​វាចា​អ្នក​បុរី​ ​ជាទី​ត្រេកអរ​ ​នៃ​ជន​ច្រើន​គ្នា​ ​ជាទី​គាប់ចិត្ត​ ​នៃ​ជន​ច្រើន​គ្នា​តែប៉ុណ្ណោះ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​កាលណា​ទ្រ​ម័ក​ដំរី​ចរចា​ ​តែ​វាចា​ដែល​ឥត​ទោស​ ​នាំឲ្យ​សុខ​ដល់​ត្រចៀក​ ​ជាទីស្រឡាញ់​ ​គួរ​ទុក​ក្នុង​ហឫទ័យ​ ​ជា​វាចា​អ្នក​បុរី​ ​ជាទី​ត្រេកអរ​ ​នៃ​ជន​ច្រើន​គ្នា​ ​ជាទី​គាប់ចិត្ត​ ​នៃ​ជន​ច្រើន​គ្នា​ដូច្នោះ​ ​ដំរីព្រៃ​ក៏​ស្តាប់​ដោយ​ស្រួល​ ​ផ្អៀង​ត្រចៀក​ ​តាំងចិត្ត​ចាក​អារម្មណ៍​ដទៃ​។​ ​ទ្រ​ម័ក​ដំរី​បំប៉ន​ស្មៅ​ ​ដែល​ដំរី​គួរ​ស៊ី​បាន​ ​និង​ទឹក​ឲ្យ​ដំរី​នោះ​តទៅ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​បើ​ដំរីព្រៃ​ទទួល​ស្មៅ​ ​ដែល​ដំរី​គួរ​ស៊ី​បាន​ ​និង​ទឹក​របស់​ទ្រ​ម័ក​ដំរី​កាលណា​។​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636847453262166232
ទៅកាន់ទំព័រ៖