ព្រះត្រៃបិដក ភាគ ២៧

កាលនោះ​ទ្រ​ម័ក​ដំរី​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ឥឡូវនេះ​ ​ដំរីព្រៃ​មុខ​ជា​នឹង​រស់​មិនខាន​។​ ​ទ្រ​ម័ក​ដំរី​ ​ក៏​បង្ហាត់​ដំរី​នោះ​ ​តទៅទៀត​ថា​ ​នែ​ដំរី​ដ៏​ចម្រើន​ ​ចូរ​ឯង​កាន់​ ​នែ​ដំរី​ដ៏​ចម្រើន​ ​ចូរ​ឯង​ដាក់​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​បើ​ដំរី​ព្រះរាជទ្រព្យ​ ​ធ្វើតាម​ពាក្យ​ ​ធ្វើតាម​ឱវាទ​ ​របស់​ទ្រ​ម័ក​ដំរី​ ​ក្នុង​ការ​កាន់​យក​ ​និង​ការ​ដាក់​ហើយ​។​ ​ទ្រ​ម័ក​ដំរី​ ​ក៏​បង្ហាត់​តទៅទៀត​ថា​ ​នែ​ដំរី​ដ៏​ចម្រើន​ ​ចូរ​ឯង​ឈានទៅមុខ​ ​នែ​ដំរី​ដ៏​ចម្រើន​ ​ចូរ​ឯង​ថយក្រោយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​កាលណាបើ​ ​ដំរី​ព្រះរាជទ្រព្យ​ ​ធ្វើតាម​ពាក្យ​ ​ធ្វើតាម​ឱវាទ​ ​របស់​ទ្រ​ម័ក​ដំរី​ ​ក្នុង​ការ​ឈានទៅមុខ​ ​និង​ការ​ថយក្រោយ​ហើយ​។​ ​ទ្រ​ម័ក​ដំរី​ ​ក៏​បង្ហាត់​ដំរី​នោះ​ ​តទៅទៀត​ថា​ ​នែ​ដំរី​ដ៏​ចម្រើន​ ​ចូរ​ឯង​ក្រោក​ឡើង​ ​នែ​ដំរី​ដ៏​ចម្រើន​ ​ចូរ​ឯង​ទ្រោម​ចុះ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​កាលណាបើ​ដំរី​ព្រះរាជទ្រព្យ​ធ្វើតាម​ពាក្យ​ ​ធ្វើតាម​ឱវាទ​ ​របស់​ទ្រ​ម័ក​ដំរី​ ​ក្នុង​ការ​ក្រោក​ឡើង​ ​និង​ការ​ទ្រោម​ចុះ​ហើយ​។​ ​ទ្រ​ម័ក​ដំរី​ ​ក៏​បង្ហាត់​ដំរី​នោះ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636847453497239678
ទៅកាន់ទំព័រ៖