ព្រះត្រៃបិដក ភាគ ២៧

ឲ្យ​ជា​សត្វ​មិន​ញាប់ញ័រ​ ​តទៅទៀត​ ​ក៏​យក​ក្តារ​យ៉ាង​ធំ​ ​ទៅ​ចងក្រៀក​នឹង​ប្រមោយដំរី​នោះ​ផង​ ​បុរស​មានដៃ​កាន់​លំពែង​ស្នែងក្របី​ ​ក៏​អង្គុយ​លើ​ ​ក​-​ដំរី​នោះ​ផង​ ​បុរស​មានដៃ​កាន់​លំពែង​ស្នែងក្របី​ ​នាំគ្នា​ឈរ​ព័ទ្ធ​ដំរី​នោះ​ផង​ ​ទ្រ​ម័ក​ដំរី​ ​កាន់​ដង​លំពែង​ស្នែងក្របី​ដ៏​វែង​ ​ឈរ​ចំពី​ខាងមុខ​ដំរី​នោះ​ផង​។​ ​ដំរី​នោះ​ ​កាលដែល​ទ្រ​ម័ក​ ​បង្ហាត់​ឲ្យ​ជា​ដំរី​មិន​ញាប់ញ័រ​ហើយ​ ​ក៏​មិន​កម្រើក​ជើង​មុខ​ ​មិន​កម្រើក​ជើង​ក្រោយ​ ​មិន​កម្រើក​កាយ​ខាងមុខ​ ​មិន​កម្រើក​កាយ​ខាងក្រោយ​ ​មិន​កម្រើក​ក្បាល​ ​មិន​កម្រើក​ត្រចៀក​ ​មិន​កម្រើក​ភ្លុក​ ​មិន​កម្រើក​កន្ទុយ​ ​មិន​កម្រើក​ប្រមោយ​។​ ​ដំរី​ព្រះរាជទ្រព្យ​នោះ​ ​ជា​សត្វ​ចេះ​អត់ទ្រាំ​ ​ចំពោះ​ការប្រហារ​ដោយ​លំពែង​ ​ការប្រហារ​ដោយ​ដាវ​ ​ការប្រហារ​ដោយ​សរ​ ​និង​ការប្រហារ​ ​របស់​សត្រូវ​ឯទៀត​ ​និង​សំឡេង​រំពង​នៃ​ស្គរធំ​ ​ស្គរជ័យ​ ​ស័ង្គ​ ​និង​ស្គរ​ទ័ព​ ​ជា​សត្វ​កំចាត់​បង់​ ​នូវ​ទោស​វៀច​គ្រប់យ៉ាង​ ​ជា​សត្វ​អស់​ពុត​កំណាច​ហើយ​ ​គួរ​ដល់​ព្រះរាជា​ ​គួរ​ជាទី​ប្រើប្រាស់​ ​របស់​ព្រះរាជា​ ​ដល់​នូវ​ការរាប់​បញ្ចូល​ថា​ ​ជា​អង្គ​របស់​ព្រះរាជា​បាន​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636847453724602682
ទៅកាន់ទំព័រ៖