ព្រះត្រៃបិដក ភាគ ២៧

 [​៦៥​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ដូច​ទ្រ​ម័ក​ដំរី​ ​ដែល​ដាំសសរ​ធំ​ទៅ​ក្នុង​ផែនដី​ ​ហើយ​ចងក្រៀក​ដំរីព្រៃ​ត្រង់​ក​ ​ដើម្បី​ញាំញី​ ​នូវ​ទម្លាប់​របស់​ពួក​ដំរីព្រៃ​ផង​ ​ដើម្បី​ញាំញី​នូវ​តម្រិះ​ ​ជា​គ្រឿង​ស្ទុះ​ទៅ​ ​របស់​ពួក​ដំរីព្រៃ​ផង​ ​ញាំញី​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​សេចក្តី​នឿយហត់​ ​សេចក្តី​ក្តៅក្រហាយ​ ​របស់​ពួក​ដំរីព្រៃ​ផង​ ​ដើម្បី​ញ៉ាំង​ដំរីព្រៃ​ ​ឲ្យ​ត្រេកអរ​ ​ចំពោះ​ស្រុក​ផង​ ​ដើម្បី​កាន់​យក​សណ្តាប់​ធ្នាប់​ ​ដែល​ជាទីស្រឡាញ់​ ​របស់​មនុស្ស​ផង​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​មាន​ឧបមេយ្យ​ដូចជា​ ​អរិយសាវ័ក​ ​ដែល​ចងក្រៀក​ចិត្ត​ ​ភ្ជាប់នឹង​សតិ​ប្ប​ដ្ឋាន​ ​ទាំង៤នេះ​ ​ដើម្បី​ញាំញី​នូវ​ទម្លាប់​ ​ដែល​អាស្រ័យ​នឹង​បញ្ចកាមគុណ​ផង​ ​ដើម្បី​ញាំញី​តម្រិះ​ ​ជា​គ្រឿង​ស្ទុះ​ទៅ​ ​ដែល​អាស្រ័យ​នឹង​បញ្ចកាមគុណ​ផង​ ​ដើម្បី​ញាំញី​ ​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​សេចក្តី​នឿយហត់​ ​សេចក្តី​ក្តៅក្រហាយ​ ​ដែល​អាស្រ័យ​នឹង​បញ្ចកាមគុណ​ផង​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អដ្ឋង្គិក​មគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636847454691888007
ទៅកាន់ទំព័រ៖