ព្រះត្រៃបិដក ភាគ ២៧

 [​៦៦​]​ ​ព្រះ​តថាគត​ ​ទ្រង់​ប្រដៅ​ភិក្ខុ​នោះ​ ​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ពិចារណា​ ​នូវ​កាយ​ក្នុង​កាយ​ ​តែ​កុំ​ត្រិះរិះ​ ​នូវ​តម្រិះ​ ​ដែល​ប្រកបដោយ​កាម​ឡើយ​។​ ​អ្នក​ចូរ​ពិចារណា​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​.​.​.​ ​អ្នក​ចូរ​ពិចារណា​ ​នូវ​ចិត្ត​ក្នុងចិត្ត​.​.​.​ ​អ្នក​ចូរ​ពិចារណា​ ​នូវ​ធម្មារម្មណ៍​ ​ក្នុង​ធម្មារម្មណ៍​ ​តែ​កុំ​ត្រិះរិះ​នូវ​តម្រិះ​ ​ដែល​ប្រកបដោយ​ធម្មារម្មណ៍​ឡើយ​។​ ​ភិក្ខុ​នោះ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ហើយ​ចូលកាន់​ទុតិយជ្ឈាន​ ​ដែល​មាន​សេចក្តី​ជ្រះថ្លា​ ​ប្រព្រឹត្តទៅ​ខាងក្នុង​ ​ជា​ចិត្ត​ខ្ពស់​ឯក​ ​ឥតមាន​វិតក្កៈ​ ​ឥតមាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​.​.​.​ ​ចូលកាន់​តតិយជ្ឈាន​.​.​.​ ​ចូលកាន់​ចតុត្ថជ្ឈាន​។​
 [​៦៧​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំងនៅ​ល្អ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​ការ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​(​ញាណ​ដែល​រឭក​ឃើញ​ ​នូវ​ខន្ធ​ ​ដែល​ធ្លាប់​កើត​ក្នុង​ភព​មុន​ៗ​)​។​ ​ភិក្ខុ​នោះ​ ​រមែង​រឭក​ឃើញ​នូវ​បុព្វេ​និវាស​ ​មាន​ច្រើនប្រការ​ ​គឺ​រឭក​ឃើញ​ជាតិ១​ ​ជាតិ២​។​បេ​។​ ​រឭក​ឃើញ​នូវ​បុព្វេ​និវាស​ ​មាន​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636847455025537091
ទៅកាន់ទំព័រ៖