ព្រះត្រៃបិដក ភាគ ២៧

 [​៧០​]​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​អត់ទ្រាំ​នឹង​ត្រជាក់​ ​នឹង​ក្តៅ​ ​នឹង​សេចក្តី​ស្រេក​ ​នឹង​សេចក្តី​ឃ្លាន​ ​នឹង​សម្ផ័​ស្ស​នៃ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​នឹង​ពស់​តូច​ ​ពស់​ធំ​ទាំងឡាយ​ ​ប្រកបដោយ​ជាតិ​ ​ជា​អ្នក​អត់ធ្មត់​ ​ចំពោះ​គន្លង​ពាក្យ​ ​ដែលគេ​ស្តី​អាក្រក់​ ​ដែល​មានដំណើរ​មក​អាក្រក់​ ​និង​វេទនា​ ​ដែល​អាស្រ័យ​ក្នុង​សរីរៈ​កើតឡើង​ហើយ​ ​ជា​ទុក្ខ​ ​ដ៏​ក្លា​ ​ក្តៅ​ផ្សា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​គាប់​ចត្តិ​ ​នាំ​បង់​នូវ​ជីវិត​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ទឹកចត់​ ​គឺ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ទាំងពួង​កំចាត់​បង់​ហើយ​ ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​ ​អំពី​ចម្ងាយ​ ​គួរ​ទទួល​នូវ​ទាន​ ​ដែលគេ​តាក់តែង​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទាន​ ​របស់​បុគ្គល​ជា​អ្នកជឿ​កម្មផល​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636847455823542734
ទៅកាន់ទំព័រ៖