ព្រះត្រៃបិដក ភាគ ២៧
មិនមែនជាព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅ ទាំងមិនទាន់បានទូន្មានខ្លួនទេ ភិក្ខុបួសថ្មី ដែលស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ធ្វើមរណកាលដែរ។
[៧២] ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វចាស់ គេបានទូន្មានប្រៀនប្រដៅ បានបែបបទហើយ ធ្វើមរណកាលទៅ គឺស្លាប់ទៅ ដោយគេបានទូន្មានហើយ ដំរីព្រះរាជទ្រព្យ ជាសត្វចាស់ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ជាសត្វស្លាប់ ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅកណ្តាល...ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង គេបានទូន្មានប្រៀនប្រដៅ បានបែបបទហើយ ធ្វើមរណកាលទៅ គឺស្លាប់ទៅ ដោយគេបានទូន្មានហើយ ដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង ដែលស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ជាសត្វស្លាប់ដែរ ។ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យ ដូចភិក្ខុជាថេរៈ បើជាព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅដោយបានទូន្មានខ្លួនហើយ ភិក្ខុជាថេរៈ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ធ្វើមរណកាល។
ID: 636847456353383040
ទៅកាន់ទំព័រ៖