ព្រះត្រៃបិដក ភាគ ២៧

 [​៦​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អាកាសានញ្ចាយតន​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​ទេ​ ​តែ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អា​កិ​ញ្ចញ្ចា​យត​ន​សញ្ញា​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជឿស៊ប់​ ​ក្នុង​អា​កិ​ញ្ចញ្ចា​យត​ន​សញ្ញា​ ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​អាកាសានញ្ចាយតន​សញ្ញា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងនោះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងនោះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​ ​តែ​សេចក្តី​ក្រវល់ក្រវាយ​នេះ​ ​បែរជា​នៅ​មាន​ ​គឺ​នៅ​មាន​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អា​កិ​ញ្ចញ្ចា​យត​ន​សញ្ញា​។​ ​ភិក្ខុ​នោះ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​អាកាសានញ្ចាយតន​សញ្ញា​ ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​។​ ​តែ​ទីនេះ​ ​មិន​ឈ្មោះថា​សូន្យ​ទេ​ ​គឺ​នៅ​មាន​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អា​កិ​ញ្ចញ្ញា​យត​ន​សញ្ញា​។​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636847435202703290
ទៅកាន់ទំព័រ៖