ព្រះត្រៃបិដក ភាគ ២៧

ភូមិ​ជ​សូត្រ​ ​ទី៦​


 [​៧៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ដំណាក់​ ​នៃ​ព្រះរាជ​កុមារ​ ​ព្រះនាម​ជយ​សេន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លំដាប់នោះ​ ​ជយ​សេន​រាជកុមារ​ ​ចូល​ទៅ​រក​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​គង់​ក្នុង​ទីសម​គួរ​។​
 [​៧៤​]​ ​លុះ​ជយ​សេន​រាជកុមារ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​នឹង​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ភូមិ​ជៈ​ដ៏​ចម្រើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បើ​បុគ្គល​ធ្វើ​នូវ​បំណង​ ​(​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​)​ ​ហើយ​ប្រព្រឹត្ត​ ​ព្រហ្មចរិយៈ​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636847456994079685
ទៅកាន់ទំព័រ៖