ព្រះត្រៃបិដក ភាគ ២៧

ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ទេ​ ​មួយទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយទៀត​ ​បើ​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​ហើយ​ប្រព្រឹត្ត​ ​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយវិញទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​ចុះ​ក្នុង​សាសនា​នេះ​ ​ព្រះ​ជា​គ្រូ​ ​របស់​ភូមិ​ជៈ​ដ៏​ចម្រើន​ ​តើមាន​វាទៈ​ដូចម្តេច​ ​មាន​ទិដ្ឋិ​ដូចម្តេច​ ​បាន​ពោល​ដូចម្តេច​។​
 [​៧៥​]​ ​ថ្វាយព្រះពរ​ព្រះរាជ​កុមារ​ ​ឯ​ដំណើរ​នុ៎ះ​ ​អាត្មាភាព​ ​ពុំ​ដែល​បាន​ស្តាប់​មក​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​ឬ​បាន​ទទួល​មក​ ​អំពី​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ទេ​ ​ប៉ុន្តែ​បើ​ហេតុ​ការ​នុ៎ះ​មាន​ ​ប្រាកដជា​ព្រះមានព្រះភាគ​ ​នឹង​ទ្រង់​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​បើ​បុគ្គល​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ឡើយ​ ​មួយទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ ​ព្រហ្មចរិយៈ​ ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយទៀត​ ​បើ​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636847457269035412
ទៅកាន់ទំព័រ៖