ព្រះត្រៃបិដក ភាគ ២៧

 [​៧៦​]​ ​លំដាប់នោះ​ ​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​កាល​ត្រឡប់​ពី​បិណ្ឌបាត​មក​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ដំណាក់​ ​របស់​ជយ​សេន​រាជកុមារ​ ​ក្នុង​ទីឯណោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​លំដាប់នោះ​ ​ជយ​សេន​រាជកុមារ​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ខ្ញុំ​ព្រះអង្គ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​គង់​ក្នុង​ទីសម​គួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​លុះ​ជយ​សេន​រាជកុមារ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ចោទសួរ​ ​ចំពោះ​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ភូមិ​ជៈ​ដ៏​ចម្រើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បើ​បុគ្គល​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636847457765453805
ទៅកាន់ទំព័រ៖