ព្រះត្រៃបិដក ភាគ ២៧

ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយទៀត​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​មួយទៀត​ ​បើ​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ត្រូវ​ទំនង​ ​ទើប​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​បាន​ ​បើ​មិន​ធ្វើ​នូវ​បំណង​.​.​.​ ​បើ​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​.​.​.​ ​បើ​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ត្រូវ​ទំនង​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​បពិត្រ​ព្រះរាជ​កុមារ​ ​ឯ​ដំណើរ​នុ៎ះ​ ​អាត្មាភាព​ ​មិនដែល​បាន​ស្តាប់​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​ឬ​បាន​ទទួល​មក​ ​អំពី​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ទេ​ ​ប៉ុន្តែ​បើ​ហេតុ​ការ​នុ៎ះ​មាន​ ​ប្រាកដជា​ព្រះមានព្រះភាគ​ ​នឹង​ទ្រង់​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​ ​ជយ​សេន​រាជកុមារ​ ​ទ្រង់​ត្រាស់​ថា​ ​បើ​ព្រះ​ជា​គ្រូ​ ​របស់​ព្រះ​ភូមិ​ជៈ​ដ៏​ចម្រើន​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ ​បាន​ពោល​យ៉ាងនេះ​មែន​ ​ព្រះ​ជា​គ្រូ​ ​របស់​ព្រះ​ភូមិ​ជៈ​ដ៏​ចម្រើន​ ​ហាក់ដូចជា​សំពង​អំបែងក្បាល​ ​នៃ​ពួក​សមណព្រាហ្មណ៍​ជាច្រើន​ទាំងអស់​ដោយពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលបើ​រាជកុមារ​ ​ទ្រង់​សួរ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ដោះស្រាយ​យ៉ាងនេះ​ ​តើ​ឈ្មោះថា​ ​ខ្ញុំ​ព្រះអង្គ​ ​ពោល​ត្រូវ​តាម​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636847458321245595
ទៅកាន់ទំព័រ៖