ព្រះត្រៃបិដក ភាគ ២៧

ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​មាន​ទំនង​ ​ដែល​នាំឲ្យ​ត្រាស់​ដឹង​នូវ​ផល​ ​។​
 [​៨៤​]​ ​ម្នាល​ភូមិ​ជៈ​ ​ពុំ​នោះ​សោត​ ​ដូច​បុរស​ដែល​ត្រូវការ​ដោយ​ទឹកដោះស្រស់​ ​ស្វែងរក​ទឹកដោះស្រស់​ ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​ទឹកដោះស្រស់​ ​ក៏​ចាប់​មួល​ដោះ​មេគោ​ដែល​មានកូន​ខ្ចី​ ​បើ​ធ្វើ​នូវ​បំណង​ ​ហើយ​ចាប់​មួល​ដោះ​មេគោ​ ​ដែល​មានកូន​ខ្ចី​ ​ក៏​គួរ​ដើម្បី​បាន​នូវ​ទឹកដោះស្រស់​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​.​.​.​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​.​.​.​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ចាប់​មួល​ដោះ​មេគោ​ ​ដែល​មានកូន​ខ្ចី​ ​ក៏​គួរ​ដើម្បី​បាន​ ​នូវ​ទឹកដោះស្រស់​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​មាន​ទំនង​ ​ដែល​នាំឲ្យ​បាន​នូវ​ទឹកដោះស្រស់​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​ភូមិ​ជៈ​ ​មាន​ឧបមេយ្យ​ ​ដូចយ៉ាង​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​ទិដ្ឋិ​ត្រូវ​បេ​។​ ​មាន​សមាធិ​ត្រូវ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បើទុកជា​ធ្វើ​នូវ​បំណង​.​.​.​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​មាន​ទំនង​ ​គួរឲ្យ​ត្រាស់​ដឹង​នូវ​ផល​បាន​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636847481342512336
ទៅកាន់ទំព័រ៖