ព្រះត្រៃបិដក ភាគ ២៧
មានសំដីជាអារម្មណ៍ ពោលនូវពាក្យជាប្រក្រតី ចង់ហាមាត់និយាយប៉ុន្មាន ក៏និយាយប៉ុណ្ណោះទៅ កាលបើជម្លោះណា នាំទៅហើយ ក៏មិនដឹងច្បាស់ នូវជម្លោះនោះឡើយ(១) ពួកជនណា ចង នូវសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់អាត្មាអញ ជនឯណោះ បានលួចទ្រព្យ របស់អាត្មាអញ ពៀររបស់ជនទាំងនោះ មិនរម្ងាប់ទេ លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់អាត្មាអញ ជនឯណោះ បានលួចទ្រព្យ របស់អាត្មាអញ ដូច្នេះទេ ពៀររបស់ជនទាំងនោះ ទើបរម្ងាប់ទៅបាន ធម្មតា ពៀរក្នុងលោកនេះ មិនដែលរម្ងាប់ ដោយការចងពៀរម្តងណាឡើយ ការរម្ងាប់ពៀរទៅបាន តែដោយការមិនចងពៀរ ធម៌នុ៎ះ ជាប្រវេណី
(១) បានសេចក្តីថា ជនពាលទាំងនោះ កាលបើខ្លួនជ្រុលជ្រប់ លង់គំនិតក្នុងជម្លោះណា ក៏មិនស្គាល់សេចក្តីឈ្លោះនោះថា ប្រកបដោយទោសឡើយ។
ID: 636847489752753374
ទៅកាន់ទំព័រ៖