ព្រះត្រៃបិដក ភាគ ២៧

វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ព្រះ​ភ​គុមា​ន​អាយុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ស្តេច​ទៅ​ឯ​ប្រទេស​ព្រៃ​ឈ្មោះ​ ​បា​ចីន​វំសៈ​។​
 [​១១៣​]​ ​សម័យ​នោះ​ឯង​ ​ចួនជា​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​ប្រទេស​ព្រៃ​ឈ្មោះ​ ​បា​ចីន​វំសៈ​ ​នោះ​។​ ​ឯនាយ​ទាយ​បាល​ ​(​បុរស​ជា​អ្នករក្សា​ព្រៃ​)​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សមណៈ​ ​ព្រះអង្គ​កុំ​ស្តេច​ចូល​ទៅកាន់​ព្រៃ​នេះ​ឡើយ​ ​ដ្បិត​មាន​ពួក​កុលបុត្រ​ ​៣រូប​ ​មាន​សភាព​ជា​អ្នក​ស្រឡាញ់​ខ្លួន​ ​នៅក្នុង​ព្រៃ​នេះ​ ​ព្រះអង្គ​ ​កុំ​ធ្វើឲ្យ​កុលបុត្រ​ទាំងនោះ​ ​មាន​សេចក្តី​មិន​សប្បាយ​ឡើយ​។​ ​ឯ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​បានឮ​ពាក្យ​នាយ​ទាយ​បាល​ ​កំពុង​និយាយ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​ឮ​ហើយ​ ​ក៏​និយាយទៅ​នឹង​នាយ​ទាយ​បាល​ ​ដូច្នេះ​ថា​ ​ម្នាល​នាយ​ទាយ​បាល​ ​មាន​អាយុ​ ​អ្នក​កុំ​ឃាត់​ព្រះមានព្រះភាគ​ឡើយ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ជា​គ្រូ​របស់​យើង​ ​ព្រះអង្គ​ ​ទ្រង់​ស្តេច​មកដល់​ហើយ​។​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636847491191345657
ទៅកាន់ទំព័រ៖