ព្រះត្រៃបិដក ភាគ ២៧
ដឹងច្បាស់ថា នានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់នានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា ការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្តហើយ ក៏បានលះបង់ការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេស របស់ចិត្តចេញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគតមានសេចក្តីត្រិះរិះដូច្នេះថា ឧបក្កិលេសណា របស់ចិត្តនៃអាត្មាអញ ឧបក្កិលេសទាំងនោះ អាត្មាអញ បានលះបង់អស់ហើយ បើដូច្នោះ មានតែអាត្មាអញ ចម្រើននូវសមាធិ ៣ប្រការ ក្នុងកាលឥឡូវនេះ។
[១៣៤] ម្នាលអនុរុទ្ធទាំងឡាយ តថាគតក៏បានចម្រើននូវសមាធិ ប្រកបដោយវិត្តកៈ ប្រកបដោយវិចារៈផង។ បានចម្រើននូវសមាធិមិនមានវិត្តកៈ មានតែវិចារៈផង។ បានចម្រើននូវសមាធិ មិនមានវិត្តកៈ ទាំងមិនមានវិចារៈផង។ បានចម្រើននូវសមាធិ ប្រកបដោយបីតិផង។ បានចម្រើននូវសមាធិ មិនមានបីតិផង។ បានចម្រើននូវសមាធិ ប្រកបដោយសេចក្តីសប្បាយផង។ បានចម្រើននូវសមាធិ ប្រកបដោយឧបេក្ខាផង។ ម្នាលអនុរុទ្ធទាំងឡាយ កាលបើតថាគត
ID: 636847497541198848
ទៅកាន់ទំព័រ៖