ព្រះត្រៃបិដក ភាគ ២៧

ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​និយាយ​កុហក​ ​ជា​អ្នក​តាំងនៅ​ក្នុង​សេចក្តី​ប្រមាទ​ ​គឺ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​តែង​គិត​ក្នុង​ពាក្យ​ ​ដែល​អ្នកផង​និយាយ​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នកផង​ ​តែង​ប្រឹក្សា​ពាក្យ​ណា​ ​ដែល​កើតអំពី​អំពើនោះ​ ​សមគួរ​ដល់​អំពើនោះ​ ​ធម៌​ទាំងឡាយ​នោះ​ ​ក៏​មាននៅ​ក្នុង​អញ​ផង​ ​ខ្លួន​អញ​សោត​ ​ក៏​ប្រាកដ​ក្នុង​ធម៌​ទាំងនោះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​តែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ទី១នេះ​ ​ក្នុង​បច្ចុប្បន្ន​។​
 [​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពាល​ ​ឃើញ​ព្រះរាជា​ទាំងឡាយ​ ​កាល​ចាប់ចោរ​ ​ដែល​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​ ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​គឺ​ឲ្យ​វាយ​ដោយ​រំពាត់​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ ​ឲ្យ​កាត់​ដៃ​ខ្លះ​ ​ឲ្យ​កាត់​ជើង​ខ្លះ​ ​ឲ្យ​កាត់​ទាំង​ដៃ​ ​ទាំង​ជើង​ខ្លះ​ ​ឲ្យ​កាត់​ស្លឹកត្រចៀក​ខ្លះ​ ​ឲ្យ​កាត់​ច្រមុះ​ខ្លះ​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636847498793960502
ទៅកាន់ទំព័រ៖