ព្រះត្រៃបិដក ភាគ ២៧

ដែល​មាន​លាមក​ជា​អាហារ​ ​ពួក​សត្វតិរច្ឆាន​នោះ​ ​គ្រាន់តែ​ធុំក្លិន​លាមក​អំពី​ចម្ងាយ​ ​ក៏​ស្ទុះ​ទៅ​ ​ដោយ​គិតថា​ ​យើង​នឹង​ស៊ីក្នុង​ទីនុ៎ះ​ ​យើង​នឹង​ស៊ីក្នុង​ទីនុ៎ះ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​សត្វតិរច្ឆាន​ ​ដែល​មាន​លាមក​ជា​អាហារ​ ​តើ​អ្វីខ្លះ​ ​គឺ​ ​មាន់​ ​ជ្រូក​ ​ឆ្កែ​ ​ចចក​ ​ឬក៏​សត្វតិរច្ឆាន​ណាមួយ​ ​ក្រៅពី​នេះ​ទៀត​ ​ដែល​មាន​លាមក​ជា​អាហារ​ដូចគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នោះ​ឯង​ ​ជា​អ្នក​ជាប់នឹង​រស​អាហារ​ ​ក្នុង​កាលមុន​ ​ក្នុង​លោក​នេះ​ ​ហើយ​ធ្វើ​នូវ​កម្ម​ដ៏​លាមក​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​សត្វ​ ​ដែល​មាន​លាមក​ជា​អាហារ​នោះ​។​
 ​[​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​សត្វតិរច្ឆាន​ ​កើត​ក្នុង​ទី​ងងឹត​ ​ចាស់​ក្នុង​ទី​ងងឹត​ ​ស្លាប់​ក៏​ក្នុង​ទី​ងងឹត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​សត្វតិរច្ឆាន​ ​កើត​ក្នុង​ទី​ងងឹត​ ​ចាស់​ក្នុង​ទី​ងងឹត​ ​ស្លាប់​ក៏​ក្នុង​ទី​ងងឹត​ ​តើ​អ្វីខ្លះ​ ​គឺ​ ​កន្លាត​ ​ទាក​ ​ជន្លេន​ ​ឬក៏​សត្វតិរច្ឆាន​ណាមួយ​ ​ក្រៅពី​នេះ​ទៀត​ ​ដែល​កើត​ក្នុង​ទី​ងងឹត​ ​ចាស់​ក្នុង​ទី​ងងឹត​ ​ស្លាប់​ក៏​ក្នុង​ទី​ងងឹត​ដែរ​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636847503303338423
ទៅកាន់ទំព័រ៖