ព្រះត្រៃបិដក ភាគ ២៧

 [​១៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចយ៉ាង​អ្នកលេង​ល្បែងភ្នាល់​ ​តែង​ធ្វើកូន​ឲ្យ​ហិនហោច​ទៅ​ផង​ ​ធ្វើ​ប្រពន្ធ​ឲ្យ​ហិនហោច​ទៅ​ផង​ ​ធ្វើ​សម្បត្តិ​ទាំងពួង​ ​ឲ្យ​ហិនហោច​ទៅ​ផង​ ​ដោយ​ការ​ចាញ់​ជាដំបូង​ ​តទៅមុខ​ ​ក៏​ដល់​នូវ​ការ​ជាប់​វ័ណ្ឌ​ខ្លួនឯង​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ហេតុ​ដែល​អ្នកលេង​ល្បែងភ្នាល់​នោះ​ ​ធ្វើកូន​ឲ្យ​ហិនហោច​ទៅ​ផង​ ​ធ្វើ​ប្រពន្ធ​ឲ្យ​ហិនហោច​ទៅ​ផង​ ​ធ្វើ​សម្បត្តិ​ទាំងពួង​ ​ឲ្យ​ហិនហោច​ទៅ​ផង​ ​ដោយ​ការ​ចាញ់​ជាដំបូង​ ​តទៅមុខ​ ​ក៏​ដល់​នូវ​ការ​ជាប់​វ័ណ្ឌ​ខ្លួនឯង​ទៀត​នោះ​ ​ឈ្មោះថា​ ​ចាញ់​បន្តិចបន្តួច​ទេ​។​ ​ចំណែកខាង​បុគ្គល​ពាល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​សត្វតិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​នេះឯង​ ​ទើប​ឈ្មោះថា​ ​ការ​ចាញ់​យ៉ាង​ធំ​ ​ជាង​នោះ​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​ពាល​ភូមិ​ ​ដ៏​បរិបូណ៌​គ្រប់គ្រាន់​។​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636847504718809384
ទៅកាន់ទំព័រ៖