ព្រះត្រៃបិដក ភាគ ២៧

អ្នកស្រុក​ទាំងនោះ​ ​សំគាល់​ថា​ជា​វេលា​ថ្ងៃ​ ​ក៏​នាំគ្នា​ប្រកបការងារ​ ​ដោយសារ​ពន្លឺ​ ​(​កែវ​)​ ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មណិ​រត​ន៍​ ​មាន​សភាព​យ៉ាងនេះ​ ​តែង​កើត​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​
 [​១៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តទៅទៀត​ ​ឥត្ថី​រត​ន៍​(​១​)​ ​(​ស្រីកែវ​)​ ​ក៏​កើត​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​ ​ស្រីកែវ​នោះ​ ​មាន​រូបឆោម​ដ៏​ល្អ​ ​គួរឲ្យ​អ្នកផង​ពិតពិល​ ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ក្រៃលែង​ ​មិន​ខ្ពស់​ពេក​ ​មិន​ទាប​ពេក​ ​មិន​ស្គម​ពេក​ ​មិន​ធាត់​ពេក​ ​មិន​ខ្មៅ​ពេក​ ​មិន​សពេ​ក​ ​លើសលែង​កន្លង​ហួស​សម្បុរ​ស្ត្រី​មនុស្ស​ ​តែ​មិនដល់​សម្បុរ​ទិព្វ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥត្ថី​រត​ន៍​នោះ​ឯង​ ​មាន​កា​យស​ម្ផ័ស្ស​ ​(​ទន់​ល្អូក​)​ ​ដូចជា​សំឡី​គរ​ ​ឬ​សំឡី​កប្បាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ឥត្ថី​រត​ន៍​នោះ​ឯង​ ​ក្នុង​រដូវ​ត្រជាក់​ ​មានខ្លួន​ក្តៅ​ ​
​(​១​)​ ​មើល​មហា​សុ​ទស្សន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ភាគ​ ​១៧​ ​ទំព័រ​ ​១២​ ​ត្រង់​នយលក្ខណៈ​ ​លេខ១​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636847509649121381
ទៅកាន់ទំព័រ៖