ព្រះត្រៃបិដក ភាគ ២៧
មិនកន្លងនូវជម្ងឺទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯង នឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។
ID: 636847514727101825
ទៅកាន់ទំព័រ៖