ព្រះត្រៃបិដក ភាគ ២៧

ដោយចិត្ត​ ​អើ​បុរស​ ​បើ​អ្នកឯង​ ​មាន​សេចក្តី​ប្រមាទ​យ៉ាងណា​ ​ពួក​និរយបាល​ ​នឹង​ធ្វើ​ ​(​អ្នកឯង​)​ ​យ៉ាងនោះ​វិញ​ ​ដ្បិត​បាបកម្ម​របស់​អ្នកឯង​នោះ​ ​មិនមែន​មាតា​ធ្វើឲ្យ​ទេ​ ​មិនមែន​បិតា​ធ្វើឲ្យ​ទេ​ ​មិនមែន​បងប្អូន​ប្រុស​ធ្វើឲ្យ​ទេ​ ​មិនមែន​បងប្អូន​ស្រី​ធ្វើឲ្យ​ទេ​ ​មិនមែន​ពួក​មិត្ត​អាមាត្យ​ធ្វើឲ្យ​ទេ​ ​មិនមែន​ពួក​ញាតិសាលោហិត​ធ្វើឲ្យ​ទេ​ ​មិនមែន​ពួក​សមណព្រាហ្មណ៍​ធ្វើឲ្យ​ទេ​ ​មិនមែន​ទេវតា​ទាំងឡាយ​ធ្វើឲ្យ​ទេ​ ​បាបកម្ម​នុ៎ះ​ ​គឺ​អ្នកឯង​ធ្វើខ្លួន​ឯង​ ​អ្នកឯង​នឹង​ត្រូវ​ទទួលវិបាក​ ​នៃ​បាបកម្ម​នោះ​វិញ​។​
 [​១៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះ​យមរាជ​សាកសួរ​ ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី៤​ ​នឹង​បុរស​នោះ​រួចហើយ​ ​ទើប​សាកសួរ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ទេវទូត​ទី៥ទៀត​ថា​ ​នែ​បុរស​ ​អ្នកឯង​ ​មិនបាន​ឃើញ​នូវ​ទេវទូត​ទី៥​ ​ដែល​កើត​ប្រាកដ​ ​ក្នុង​មនុស្សលោក​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​ត្រឡប់​សួរ​បុរស​នោះ​ ​យ៉ាងនេះ​វិញ​ថា​ ​នែ​បុរស​ ​អ្នកឯង​មិនបាន​ឃើញ​ស្ត្រី​ ​ឬ​បុរស​ ​ដែល​ស្លាប់​អស់​មួយថ្ងៃ​ ​ឬ​ស្លាប់​អស់​ពីរ​ថ្ងៃ​ ​ឬក៏​ស្លាប់​អស់​បី​ថ្ងៃ​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636847516483522287
ទៅកាន់ទំព័រ៖