ព្រះត្រៃបិដក ភាគ ២៧

កកេរ​សាច់​ ​លុះ​កកេរ​សាច់​ហើយ​ ​កកេរ​សរសៃ​ ​លុះ​កកេរ​សរសៃ​ហើយ​ ​កកេរឆ្អឹង​ ​លុះ​កកេរឆ្អឹង​ហើយ​ ​ទើប​ខាំ​ស៊ី​ខួរ​ក្នុង​ឆ្អឹង​។​ ​បុរស​នោះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ក្នុង​គូថ​នរក​នោះ​ ​បើ​បាបកម្ម​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​
 [​១៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ ​កុក្កុល​នរក​(​១​)​ ​ដ៏​ធំ​ ​តាំងនៅ​បន្ទាប់គ្នា​ ​នឹង​គូថ​នរក​នោះ​ឯង​។​ ​បុរស​នោះ​ធ្លាក់​ទៅ​ក្នុង​កុក្កុល​នរក​នោះ​។​ ​បុរស​នោះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ក្នុង​កុក្កុល​នរក​នោះ​ ​បើ​បាបកម្ម​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​
 [​១៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ព្រៃ​រកា​ដ៏​ធំ​ ​ខ្ពស់​ត្រដួច​ឡើង​មួយ​យោជន៍​ ​មាន​បន្លា១៦ធ្នាប់​ ​ភ្លើង​ឆេះ​ក្តៅ​សព្វ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​តាំងនៅ​បន្ទាប់គ្នា​ ​នឹង​កុក្កុល​នរក​នោះ​ឯង​។​ ​ពួក​និរយបាល​ ​ក៏​ប្រើ​បុរស​នោះ​ឲ្យ​ឡើង​ ​ឲ្យ​ចុះ​អំពី​ព្រៃ​រកា​នោះ​។​ ​បុរស​នោះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​លើ​ដើម​រកា​នោះ​ ​បើ​បាបកម្ម​មិនទាន់​អស់​ត្រឹមណា​ ​ក៏​មិនទាន់​ស្លាប់​ត្រឹមនោះ​។​
​(​១​)​ ​ប្រែថា​ ​នរក​ពេញ​ហៀរ​ដោយ​ផេះ​ក្តៅ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636847519084871075
ទៅកាន់ទំព័រ៖