ព្រះត្រៃបិដក ភាគ ២៧

ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្រៅ​ ​គឺ​ ​បញ្ចក្ខន្ធ​អ្នកដទៃ​ ​បើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ ​និង​ខាងក្រៅ​។​ ​បើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​គឺ​ ​អរូប​សមាបត្តិ​។​ ​កាល​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ចិត្ត​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ស៊ប់​ ​មិន​ចុះចិត្តស៊ប់​ ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ​ ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​មានហេតុ​យ៉ាងនេះ​ ​ភិក្ខុ​គង់​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​កាល​អាត្មាអញ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​មិន​ញាប់ញ័រ​ហើយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ស៊ប់​ ​មិន​ចុះចិត្តស៊ប់​ ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ​ ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នកដឹង​ច្បាស់​ ​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​ត្រូវ​តាំងចិត្ត​ ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ស្ងាត់​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ខាងក្នុង​ ​ក្នុង​សមាធិ​និមិត្ត​ ​ពីមុន​នោះ​វិញ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​។​ ​កាល​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុញ្ញ​ត​ផល​សមាបត្តិ​ ​ខាងក្នុង​ហើយ​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ចុះចិត្តស៊ប់​ ​ក្នុង​សុញ្ញ​ត​ផល​សមាបត្តិ​ខាងក្នុង​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ចិត្ត​នុ៎ះ​ ​ស្ងប់ស្ងាត់​យ៉ាងនេះ​ ​ភិក្ខុ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636847438864912756
ទៅកាន់ទំព័រ៖