ព្រះត្រៃបិដក ភាគ ២៧

ភិក្ខុ​នោះ​ ​មានចិត្ត​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជឿស៊ប់​ ​ក្នុង​អរញ្ញ​សញ្ញា​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​គាម​សញ្ញា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងនោះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​មនុស្ស​សញ្ញា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងនោះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​ ​តែ​សេចក្តី​ក្រវល់ក្រវាយ​នេះ​ ​បែរជា​នៅ​មាន​ ​គឺ​នៅ​មាន​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អរញ្ញ​សញ្ញា​។​ ​ភិក្ខុ​នោះ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​គាម​សញ្ញា​ ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​មនុស្ស​សញ្ញា​។​ ​តែ​ទីនេះ​ ​មិនមែន​ឈ្មោះថា​សូន្យ​ទេ​ ​គឺ​នៅ​មាន​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អរញ្ញ​សញ្ញា​។​ ​ព្រោះហេតុនោះ​ ​បើ​សេចក្តី​ក្រវល់ក្រវាយ​ណា​ ​មិនដែល​មាន​ ​ត្រង់កន្លែង​នោះ​ ​ភិក្ខុ​ក៏​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ក្រវល់ក្រវាយ​នោះ​ ​ថា​ជា​របស់​សូន្យ​ ​ត្រង់កន្លែង​នោះ​ ​បើ​សេចក្តី​ក្រវល់ក្រវាយ​ណា​ ​សេសសល់​នៅត្រង់​កន្លែង​នោះ​ ​ភិក្ខុ​ក៏​ដឹង​ច្បាស់​ ​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​ដែល​នៅ​មាន​នោះ​ថា​ ​សេចក្តី​ក្រវល់ក្រវាយ​នេះ​ ​នៅ​មាន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ឯង​ ​ឈ្មោះថា​ ​មានការ​កើតឡើង​ ​នៃ​សេចក្តី​សូន្យ​នុ៎ះ​ ​ដែល​ជា​របស់​ពិត​ ​មិន​ប្រែប្រួល​ ​បរិសុទ្ធ​ស្អាត​ ​យ៉ាងនេះ​ខ្លះ​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636847433755070490
ទៅកាន់ទំព័រ៖