ព្រះត្រៃបិដក ភាគ ២៧

ជា​អ្នក​អនុគ្រោះ​ ​ស្វែងរក​ប្រយោជន៍​ ​ប្រកបដោយ​សេចក្តី​អនុគ្រោះ​ ​ទើប​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ថា​ ​ធម្មជាត​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​ធម្មជាត​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ឯ​ពួក​សាវ័ក​ ​របស់​សាស្តា​នោះ​ ​មិន​ស្តាប់​ដោយ​គោរព​ ​មិន​ផ្ទៀងត្រចៀក​ស្តាប់​ ​មិន​ញ៉ាំង​ចិត្ត​ ​ដែល​ត្រាច់​ទៅ​ ​ក្នុង​ទី​ដទៃ​ ​ឲ្យ​តាំងនៅ​នឹង​ ​លះបង់​លែង​ប្រព្រឹត្ត​តាម​សាសនា​ ​របស់​សាស្តា​។​ ​ម្នាល​អានន្ទ​ ​ពួក​សាវ័ក​រាប់អាន​សាស្តា​ ​ដោយ​ប្រតិបត្តិ​ ​ជា​អ្នកមាន​ពៀរ​ ​មិនរាប់​អាន​ដោយ​សេចក្តី​ប្រតិបត្តិ​ ​ដើម្បី​ជា​មិត្ត​ ​យ៉ាងនេះ​ឯង​។​
 [​២៤​]​ ​ម្នាល​អានន្ទ​ ​ចុះ​ពួក​សាវ័ក​រាប់អាន​សាស្តា​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ជា​មិត្ត​ ​មិនរាប់​អាន​ដោយ​សេចក្តី​ប្រតិបត្តិ​ជា​អ្នកមាន​ពៀរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​សាស្តា​ក្នុង​លោក​នេះ​ ​ជា​អ្នក​អនុគ្រោះ​ ​ស្វែងរក​ប្រយោជន៍​ ​ប្រកបដោយ​សេចក្តី​អនុគ្រោះ​ ​ទើប​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ថា​ ​ធម្មជាត​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អ្នក​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636847442305819565
ទៅកាន់ទំព័រ៖